ព័ត៌មានជាតិ

Newcastle ចរចា Icardi ភ្លាមក្រោយរកបានម្ចាស់ក្លឹបថ្មីជាកំពូលមហាសេដ្ឋី

បរទេស៖ ក្រោយការប្រកាសរកបានម្ចាស់ក្លឹបដែលមានទ្រព្យសម្បត្តិច្រើនលើសពីទ្រព្យសម្បត្តិនៃម្ចាស់ក្លឹបទាំងអស់នៅលីគកំពូលអង់គ្លេសបូកបញ្ចូលគ្នាមកគេជឿជាក់ថា Newcastle កំពុងតែសម្លឹងមើលឃើញកីឡាករខ្សែប្រយុទ្ធម្នាក់របស់ក្លឹប PSG ភ្លាមមកចូលរួមក្នុងផែនការថ្មីរបស់ខ្លួន។

Newcastle ត្រូវបាន The Goal ចេញផ្សាយថាបានចុះឈ្មោះចូលរួមជាមួយនឹងក្លឹបផ្សេងៗទៀតដើម្បីអាចចរចានាំយកកីឡាករខ្សែប្រយុទ្ធ Mauro Icardi ពីក្លឹប PSG ទាំងដែលបច្ចុប្បន្នមានក្លឹបជាច្រើនរួចមកហើយដែលមានបំណងចង់បានគាត់ដូចគ្នាដូចជា Spurs និង Juventus។

បច្ចុប្បន្នតំណែងរបស់ Icardi នៅជាមួយនឹង PSG កាន់តែចង្អៀតខណ:ដែលវត្តមានរបស់កីឡាករឆ្នើមៗជាច្រើននៅទីនោះរួចទៅហើយដូចជា Neymar, Messi, Mbappe និងកីឡាករខ្សែប្រយុទ្ធក្មេងៗជាច្រើនទៀតដូចជា Keane ជាដើម៕

មតិយោបល់