ព័ត៌មានជាតិ

កូនមានសតិមិនសូវល្អ ដុតផ្ទះឆេះខ្ទេច

កំពត: នៅថ្ងៃច័ន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣និង០០រសៀល នៅភូមិត្រាំសសរ ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត មានករណីភ្លើងឆេះផ្ទះ បងប្អូន ប្រជាពលរដ្ឋ ធ្វើពីឈើប្រកស័ង្កសីទំហំ ៦ម៉ែត្រx៥ម៉ែត្រ ។

+ម្ចាស់ផ្ទះឈ្មោះ ណឹប វង់ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
+សម្ភារ:ខូចខាតរួមមាន៖
– ទូរចំនួន ០១
– ម៉ូតូម៉ាក MD មួយគ្រឿង
– កង់ចំនួន ២គ្រឿង
– ម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង
– ខោអាវមួយចំនួននិងសៀវភៅគ្រួសារព្រមទាំងសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណមួយចំនួន ។

+មូលហេតុ៖ បណ្តាលមកពីកូនម្ចាស់ផ្ទះឈ្មោះ ណែម ឈី ភេទប្រុស អាយុ ៣៨ឆ្នាំ ជាអ្នកដុតព្រោះជាមនុស្សមានសតិមិនគ្រប់ ។

-ហេតុការណ៍នេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង អស់ទឹកចំនួន ២រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរជ័យចំនួន ១គ្រឿង។
-រលត់អស់នៅវេលាម៉ោង ៤និង១០នាទីល្ងាច បេសសកម្មនេះដឹកនាំដោយលោកវរសេនីយ៍ទោ នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស ៕

មតិយោបល់