ព័ត៌មានជាតិ

បូ​ឡាវៀ​បដិសេធ​មិន​មាន​វត្តមានរប​ស់​លោក Edward Snowden នៅលើ​យន្តហោះ​របស់​លោក​ប្រធានាធិបតី ដែល​អាមេរិក​កំពុង​ព្យាយាម​ស្វែងរក​

​មិចស៊ិចកូ​៖ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ប្រទេស​បូ​ឡាវៀ David Choquehuanca បាន​ចេញ​មក​បដិសេធ​ចំៗ​នៅក្រោយ​ពាក្យ​ច​ចាម​អារាម​នៃ​ការសង្ស័យ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​ដែលថា​យន្តហោះ​របស់​លោក​ប្រធាន​ធិបតី​ប្រទេស​បូ​ឡាវៀ​Evo Morales ដែល​បាន​ធ្វើដំណើរ​ទៅកាន់​អ៊ឺរ៉ុប​នោះ​បាន​លាក់​បំពួន​លោក Edward Snowden ទៅ​ជាមួយ​ផង​ដែរ​។​

​យន្តហោះ​ដែល​បាន​ធ្វើដំណើរ​ជូន​លោក​ប្រធានាធិបតី​Evo​ពី​ទីក្រុង​មូ​ស្គូ​ដែល​ជា​កន្លែង​កិច្ចប្រជុំ​សហគមន៍៍​ផលិត​ហ្គាស​អន្តរជាតិ​បាន​ផ្លាស់ប្តូរ​កន្លែង​ចុះចត​ទៅ​វិញ​ក្រោយ​ពាក្យ​ច​ចាម​អារាម​នេះ​ដោយ​មាន​ប្រទេស​បី​ដែល​បដិសេធ​មិនឲ្យ​មាន​ការ​ចុះចត​នៅលើ​ទឹកដី​របស់​ខ្លួន​ដូចជា​អូទ្រីស​បារាំង​និង​ប៉ូ​ទុយ​ហ្គាល់​ផង​។​
​គួរបញ្ជាក់​ថា Edward Snowden ជា​អតីត​អ្នកធ្វើការ​ផ្នែក​បច្ចេកទេស​នៅក្នុង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​អាមេរិក National Security Agency(NSA) ដែល​ក្រោយមក​លោក​បាន​ទម្លាយ​រឿង​សម្ងាត់​ធំៗ​ជាច្រើន​របស់​រដ្ឋាភិបាល​អាមេរិក​និង​អង់គ្លេស​ទៅកាន់​អន្តរជាតិ​៕​
https://i1272.photobucket.com/albums/y389/domneng/China/david-choquehuanca_12861_zps94582407.jpg
លោក David Choquehuanca
https://i1272.photobucket.com/albums/y389/domneng/China/ap_edward_snowden_dm_130610_wg_zpsb0136fa6.jpg
លោក Edward Snowden

មតិយោបល់