ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកទំនិញធន់ធំ បុកគោយន្តពេញទំហឹងរបួសធ្ងន់ជាច្រើននាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ដោយមានរថយន្តដឹកទំនិញធន់ធំមួយគ្រឿង បើកមិនប្រយត្ន័មកបុកគោយន្តពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិ៨ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ក្នុងភូមិព្រៃចាស់ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដមួយគ្រឿងម៉ាក HYUDAI ធន់ធំប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9910 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុមិនប្រកាន់ស្តាំរបស់ខ្លួន បានបើកបុកជាមួយនិងគោយន្តកន្ត្រៃដែលកំពុងបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ពេញទំហឹង បណ្តាលឲ្យអ្នកបើកគោយន្តរួមនឹងអ្នករួមដំណើរ៣នាក់ទៀត សរុបទាំងអស់៤នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង​នាំយកមធ្យោបាយធ្វើដំណើរខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់