ព័ត៌មានជាតិ

ស្ត្រីម្នាក់មានជំងឺសរសៃប្រសាទ ចងកសម្លាប់ខ្លួនក្នុងបុរី ប៉េង ហួត

ភ្នំពេញៈ ស្ត្រីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនឯង ដោយយកក្រម៉ាចងភ្ជាប់ទៅនិងព្រិលដែកក្នុងបន្ទប់ទឹក ដោយក្រុមគ្រួសារអះអាងថា មានជំងឺសរសៃប្រសាទប្រចាំកាយធ្វើឲ្យសាច់ញាតិមានការសង្វេគស្រណោះអាល័យយ៉ាងខ្លាំង។

ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរី ប៉េង ហួត ផ្លូវលេខE-១៤ត្រង់ចំណុចផ្ទះលេខ៣៧ ភូមិកោះអណ្តែត សង្កាត់ទួលទី២ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ស្ត្រីខាងលើមានឈ្មោះ ចាន់ ស្រីមុំ អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិរកាគយ ឃុំដំណាក់ល្អិត ស្រុកកងមាស ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីស្ត្រីឈ្មោះ សួន ពេជ្រ អាយុ ៦២ឆ្នាំជាម្ចាស់ផ្ទះបានឱ្យដឹងថា ស្ត្រីរងគ្រោះជាកូនចិញ្ចើមរបស់គាត់ ហើយជាស្រីមេម៉ាយកូន៤ មានជំងឺសរសៃប្រសាទជាង១ឆ្នាំមកហើយ ហើយធ្លាប់រកចងក ៣ទៅ៤ដងមកហើយតែមិនបានសម្រេច។

ស្ត្រីជាម្តាយចិញ្ចើមបន្តឱ្យដឹងថា ដោយសារតែស្ត្រីរងគ្រោះរកចងកជាច្រើនដង តែគាត់បានប្រយ័ត្នរហូត ប៉ុន្តែ នៅថ្ងៃកើតហេតុខាងលើ គាត់រវល់បោសជូតផ្ទះ ក៏ស្រាប់តែបាត់ស្ត្រីរងគ្រោះខាងលើបានចងកស្លាប់បាត់ទៅហើយ។

ក្រោយមក ក៏បានរាយការណ៍ប្រាប់ទៅសន្តិសុខក្នុងបុរី ភ្លាមៗនោះ សន្តិសុខ ក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះពិនិត្យនៅកន្លែងកើតហេតុ បន្ទាប់សមត្ថកិច្ចជំនាយពិនិត្យរួចរាល់ហើយសមត្ថកិច្ចបានបញ្ជក់ថាស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/g6IQDQult4o

មតិយោបល់