ស្វាយរៀងៈ មាត់ច្រកទ្វាអន្តរជាតិបាវិត ជាច្រកមួយដ៏សំខាន់សំរាប់ខេត្តស្វាយរៀង ដែលមានភ្ញៀវជាតិនិងអន្តរជាតិព្រមទាំងការដោះដូទំនិញគ្នាទៅវិញទៅមករវាងនាយទុន និងការរកស៊ីរបស់ពលរដ្ននៅតំបន់នោះដែរ ដូច្នេះហើយលោកប្រធានស្នាក់ការច្រកទ្វារបានខិតខំកែឆ្នៃសោភណ្ឌភាពឲ្យមានការទាក់ភ្នែកអ្នកទេសចរណ៍ និងដើម្បីចង់បង្ហាញឲ្យពិភពលោកស្គាល់អត្តសញ្ញាណខ្មែរផងនោះ ស្នាក់ការច្រកទ្វារបាវិតបានយកដើមត្នោតដាំលើសួនច្បារខាងមុខមាត់ច្រកទ្វារយ៉ាងសង្ហា។
លោក លឹម សៀងហេង ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិបាវិតបានឲ្យដឹងថា ការដាំដើមត្នោតនៅមាត់ច្រកទ្វារអន្តរជាតិបាវិត ដើម្បីកែសោភណ្ឌភាពមាត់ច្រកទ្វារបាវិតនេះ ឲ្យមានការទាក់ទាញពិសេសចង់បង្ហាញឲ្យភ្ញៀវដែលធ្វើដំណើរឆ្លងកាត់បានស្គាល់ដើមត្នោតរបស់ខ្មែរ ជាអត្តសញ្ញាណរបស់ជាតិផងដែរ។ ហើយនៅឆ្នាំនេះដែរ អាកាសធាតុប្រែប្រួលដោយកម្តៅខ្លាំងរដូវប្រាំងអូសបន្លាយពេលយូរធ្វើឲ្យអណ្តូងទឹកនៅមាត់ច្រកទ្វារចេញទឹកតិចៗនិងបានហៅខាងបច្ចេសទេសធ្វើអណ្តូងមកជួសជុលឡើងវិញ ទើបមានទឹកប្រើប្រាស់ឡើងវិញ ហើយប្រភេទដើមត្នោតនេះដែរ ក៏ធុននិងទឹក កំដៅ បានផងដែរ៕
មតិយោបល់