ស្វាយរៀងៈ ផ្សិតផ្ចាក់ជាប្រភេទផ្សិតម្យ៉ាង ដែលដុះក្នុងព្រៃផ្ចាក់និងប្រេងខ្យល់ ហើយអាចបេះវាយកទៅធ្វើម្ហូបបានជាច្រើនមុខ មានរស់ជាតិល្វីងតិចៗប៉ុន្តែរស់ជាតិឆ្ញាញ់។
បើតាមពលរដ្ឋនៅសង្កាត់ច្រកម្ទេសបានឲ្យដឹងថា រដូវបេះផ្សិតនេះ មានរយៈពេលបីខែ គឺចាប់ពីខែឧសភារហូតដល់ខែកក្កដា ដែលប្រជាពលរដ្ឋខ្លះទំនេរបាននាំគ្នាទៅបេះផ្សិតនៅចំការផ្ចាក់ និងប្រេងខ្យល់ដែលមានចម្ងាយឆ្ងាយពីផ្ទះប្រមាណ៣ទៅ៤គីឡូដីឯណោះ ហើយអាចរកបានក្នុងម្នាក់ពី៥ទៅ១០គីឡូក្រាមនេះ បើមានផ្សិតដុះច្រើន តែបើមានផ្សិតដុះតិចវិញ រកបានតែ២ទៅ៣គីឡូប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
ពលរដ្ឋខាងលើបានបន្តទៀតថា ផ្សិតផ្ចាក់នេះលក់ចេញបានតំលៃពី១៥០០០ទៅ២០០០០ម៉ឺនរៀលក្នុងមួយគីឡូក្រាមអាចដោះស្រាយជីវភាពមួយគ្រាៗផងដែរ។ ហើយអ្នកទិញផ្សិតមានអ្នកដំណើរតាមផ្លូវជាតិលេខមួយនិងអ្នកទិញទៅលក់បន្តនៅតាមទីផ្សារ។
បើតាមការបញ្ជាក់ពីអ្នកដែលនិយមបរិភោគផ្សិតផ្ចាក់នេះបានឲ្យដឹងថាផ្សិតផ្ចាក់នេះអាចយកទៅស្លរម្សៅឆា លាយជាមួយបបរ ខ សាច់ជ្រូកជាដើមរស់វិញល្វើងតិចៗប៉ុន្តែឆ្ញាញ់។
សូមបញ្ជាក់ថា នៅខេត្តស្វាយរៀងផ្សិតផ្ចាក់នេះ ដុះច្រើនតែនៅក្រុងបាវិត និងតាមស្រុកផ្សេងទៀតដុះតិចតួចប៉ុណ្ណោះ៕
មតិយោបល់