ព័ត៌មានជាតិ

​កាមរីបាឡែន ស្លាកលេខភ្នំពេញ2AR-4395 បុករះម៉ូតូ២គ្រឿង របួសធ្ងន់ស្រាល៤នាក់!

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​​រថយន្តកាមរីបាឡែនបើកបុករះម៉ូតូ២គ្រឿង​ បណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់។​​

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៤៥​នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ ២១៧ ផ្លូវ​មុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ នាំយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ​​។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ៕

មតិយោបល់