ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យចំនួន៧នាក់ទៅតុលាការ

ភ្នំពេញ: មនុស្សចំនួន៧នាក់ ជាប់ជាជនសង្ស័យ ក្រោយពីប្រព្រឹត្តបទល្មើសផ្សេងៗគ្នា ៦នាក់សង្ស័យពីបទគ្រឿងញៀន និងម្នាក់ទៀតសង្ស័យពីបទឆបោក ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនកាលពីពេលកន្លងមក ដើម្បីសាកសួរ និងកសាងសំណុំ រហូតមិដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញា នេះ ក្រោយពីបញ្ចប់នូវការសាកសួរទៅតាមនីតិវិធីរបស់នគរបាលជំនាញ ត្រូវបាននាំខ្លួនជនសង្ស័យទាំង៧នាក់ ក្នុងសំណុំរឿង២ផ្សេងគ្នាទៅតុលាការ ដើម្បីឲ្យចៅក្រមចោទសួរ និងដាក់បន្ទុកជាផ្លូវការ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ត្រូវបាននាំខ្លួនទៅកាន់តុលាការនាព្រឹកនេះ ក្នុងសំណុំរឿង២ផ្សេងគ្នា បទពាក់ព័ន្ធទៅនឹងគ្រឿងញៀន ចំនួន៦នាក់ ដែលកម្លាំងនគរបាល បង្ក្រាបចាប់ឃាត់ខ្លួន២គោលដៅផ្សេងៗគ្នា កាលពីពេលកន្លងមក និងមួយករណីទៀត ក្នុងសំណុំរឿង ឆបោកយកម៉ូតូ ត្រូវបាន នគរបាលឃាត់ខ្លួនផ្អែកទៅលើបណ្តឹងជនរងគ្រោះ។

ប្រភពបន្តទៀតថា ជនសង្ស័យទាំងនោះ ក្រោយពីឃាត់ខ្លួនបាន នាំមកសាកសួរនៅផ្នែកជំនាញ ទៅតាមនីតិវិធី ហើយបញ្ចប់នូវការសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាកា នាព្រឹកថ្ងៃតី២៨ ខែកញ្ញានេះ ដើម្បីឲ្យចៅក្រមស៊ើបសួរ ចាត់ការបន្ត និងចោទដាក់បន្ទាក់ជាផ្លូវការ៕

មតិយោបល់