ទីក្រុងប៉ារីស៖លោកប្រធានាធិបតីបារាំង Francois Hollande កាលពីថ្ងៃអង្គារម្សិលមិញនេះបានចេញមកប្រកាសបដិសេធក្នុងការធ្វើការឆ្លើយតបទៅនឹងអ្វីដែលគ្រប់គ្នាចង់ដឹងពីជីវិតស្នេហារបស់លោកដែលត្រូវបានគេនិយាយថាបានធ្វើឡើងដោយលួចលាក់ជាមួយនឹងតួកុនស្រីម្នាក់។
លោក Hollande បានបកស្រាយថាវាជាបញ្ហាជីវិតឯកជនហើយលោកនឹងមិនចាំបាច់និយាយច្រើនពីវានោះទេហើយលោកបន្ថែមទៀតថារឿងរ៉ាវឯកជនមិនមែនជាទោសឧក្រិដ្ឋនោះទេនិងក៏មិនត្រូវតែបកស្រាយរកខុសនិងត្រូវនោះដែរសម្រាប់មជ្ឈដ្ឋានសាធារណៈនោះដែរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុនមិត្តស្រីរបស់លោកប្រធានាធិបតីបារាំងរូបនេះបានទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្រោយព័ត៌មានលេចលឺថាលោកHollande មានស្នេហាលួចលាក់ជាមួយនឹងតារាស្រីឈ្មោះ Julie Gayet ដែលបានចុះផ្សាយនិងរូបភាពដល់ទៅ 7 ទំព័រពេញនៅក្នុងទស្សវដ្ដីមួយដ៏ពេញនិយមនៅបារាំង៕
មតិយោបល់