ព័ត៌មានជាតិ

រងកងពលតូចលេខ៩ បើករថយន្តបុកជាមួយZoomer-X ស្លាប់ទាំងប្រពន្ធនិងកូនរបស់ រងកងពលធំលេខ៣ យ៉ាងរន្ធត់

ព្រះវិហារ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូZoomer-X ជិះដោយប្រពន្ធរបស់រងកងពលធំលេខ៣ ឌុបកូនប្រុសអាយុ៤ឆ្នាំជាមួយ បានបុកនឹងរថយន្តម៉ាកហាយឡែនឌ័រ ពេញទំហឹងបណ្តាលឲ្យស្លាប់ទាំងម្តាយនិងកូន។

ករណីនេះកើតឡើងនៅម៉ោង៤និង១០នាទី ល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ៦៩បេ ភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំកន្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងដោយម៉ូតូZoomer-X ពណ៌ត្រួតចេក ពាក់ស្លាកលេខ សៀមរាប 1X-8794 ជិះដោយប្រពន្ធរបស់លោក ចាន់ ណារឿន រងកងពលធំលេខ៣ ឌុបកូនប្រុសអាយុ៤ឆ្នាំ ធ្វើដំណើរជាមួយ លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តហាយឡែនឌ័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 1AF-7551 ដែលកំពុងបើកដោយបុរសម្នាក់ ជារងកងពលតូច លេខ៩ បណ្តាលឲ្យភាគីប្រពន្ធរងកងពលធំលេខ៣ ស្លាប់ទាំងម្តាយនិងកូនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់