ព័ត៌មានជាតិ

មានគ្រប់ម៉ាក! បើយ៉ាងហ្នឹងៗ ស្លាប់អស់ហើយ..

ប៉ៃលិនៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត​ បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនមានត្រីទីឡាប់យ៉ាថៃ​ ដែលនាំចូលតាមម៉ូតូ​ តែលទ្ធផលពុំឃើញមានសារធាតុហាមឃាត់ឡើយ​។

រួចបានបន្តចុះពិនិត្យនៅតាមផ្ទះស្ថិតនៅភូមិក្បាលព្រលាន​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ បានរកឃើញទំនិញវេចខ្ចប់ខូចគុណភាព​ និងហួសរយៈពេលប្រើប្រាស់មួយចំនួន រួមមាន ទឹកផ្លែឈើ​ មីកំប៉ុង​ ទឹកក្រូចដបជ័រ​ ស៊ុបដុំខ្នរ​ និងទឹកក្រូចកំប៉ុង​ យកមករក្សាទុកនៅស្នាក់ការ​ ហើយនៅរសៀលថ្ងៃដដែលបានបន្តដុតកម្ទេចទំនិញខូចគុណភាពដែលរក្សាទុកកន្លងមកជិត​ ៧០០គីឡូក្រាម ដោយមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្តផងដែរ៕

មតិយោបល់