ព័ត៌មានជាតិ

រុក្ខជាតិ«ញ»ជាឧសថធម្មជាតិព្យាបាលជំងឺលើសឈាម មហារីក និងជំងឺ​ផ្សេងៗ យ៉ាងមានប្រសិទ្ធភាព

តើលោកអ្នកធ្លាប់សាកល្បង រស់ជាតិផ្លែញ និងទឹកផ្លែញ ដែរទេ ? វាត្រូវបានអ្នកជំនាញបកស្រាយថាវាមានរស់ជាតិឆ្ងាញ់ និង ថែមជារុក្ខជាតិ ដែលជួយព្យាបាល រោគផ្សេងៗ យ៉ាងមានប្រសិទ្ធភាព ។

ស្លឹកញ មានក្លិនដាច់ដោយឡែកពី ផ្លែញ ។ វាត្រូវបានគេដឹងថា មានប្រយោជន៍ក្រៃលែង ដោយជួយសម្រួលដល់សម្ពាធឈាម និង បញ្ចុះកម្តៅរាងកាយ ជួយឲ្យប្រព័ន្ធរំលាយអាហារ រឹងមាំឡើង បំបាត់គ្រុនក្តៅ និង ផ្តាសាយ ។

ញ វាជារុក្ខជាតិ គេយកធ្វើជាមូលដ្ឋានថ្នាំ នាជំនាន់ក្រោយនេះ បន្ទាប់ពីទទួលបានដំបូន្មានពីមនុស្សជំនាន់ដើម ។
ឬសនៃស្លឹកញ ជាឧសថព្យាបាលរោគប្រកាច់ និង តេតាណូស បញ្ចុះសម្ពាធឈាម និង គ្រុនក្តៅ និង ជាថ្នាំប៉ូវកម្លាំងផងដែរ ។

សំបកដើមញ ជាថ្នាំគ្រុនចាញ់ ថ្នាំរុំរបួសសម្លាប់មេរោគ ដើម្បីកុំឲ្យឡើងហើម ។
ស្លឹកវា ត្រូវបានប្រើប្រាស់ជា រោគមួល រមួលក្រពើ ឬក្តាមកាច់ជើង វិលមុខ ក្អួត និងគ្រុនក្តៅ ។ លើសពីនេះទៅទៀត វាជាថ្នាំបំបាត់ ជំងឹ់ហឺត ថ្នាំបញ្ចុះ ជំងឹផ្លូវដង្ហើម និង រលាកស្រទាប់សន្លាក់ ជាដើម ។
ស្លឹកចាស់ ឬស និង ដើមញ គឺប្រើប្រាស់ជាថ្នាំ យ៉ាងទូលំទូលាយ ។

ដើម្បីព្យាបាលជំងឺលើសឈាម យើងត្រូវយកផ្លែញ ទុំជោ លាយជាមួយ នឹងទឹកឃ្មុំ (លាយឲ្យស្មើល្បាយ) បន្ទាប់មកទទួលទាន មុនអាហារពេលព្រឹក រាល់ព្រឹក ។ ដើម្បីទប់ស្កាត់ជំងឺខាន់លឿង យកផ្លែញ ២ផ្លែ លាយជាមួយនឹងទឹក ថែមដុំស្ករ បន្ទាប់មកផឹក (ធ្វើឲ្យបានពីរដង ក្នុងមួយសប្តាហ៍) ។
កាន់តែងាយស្រូលជាងនេះទៅទៀត សម្រាប់ជំងឺក្អក និង រមាស់បំពង់ក គ្រាន់តែយកផ្លែញ ទុំ បរិភោគជាមួយនឹងអំបិល ជាការស្រេច ។
ដើម្បីបំបាត់ជំងឺគ្រុនក្តៅខ្លួន គឺយកផ្លែញ១ផ្លែ លាយជាមួយនឹងខ្ចី ដោយដាក់ដាំ ជាមួយនឹងទឹក ២កែវ ហើយដាំឲ្យពុះរហូតដល់សល់ កន្លះកែវ រួចយកមកផឹក ជាការស្រេច ។

ក្រៅពីជំងឺខាងលើ វាក៏ជាឧសថដ៏សំខាន់ សម្រាប់ព្យាបាល ជំងឺមហារីក ។ បើតាមការសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យហាវៃ សហរដ្ឋអាម៉េរិក ដែលលដឹកនាំដោយ វេជ្ជៈបណ្ឌិត Annie Hirazumi បានរកឃើញថា ទឹកក្រឡុកផ្លែញ វាអាចជួយលើកកម្ពស់ ប្រព័ន្ធភាពស៊ាំ ។ ការស្វែងរកឃើញដូច្នោះ បន្ទាប់ពី ធ្វើការពិសោធន៍ ទៅលើ សត្វកណ្តុរដែលមាន មហារីកសួត ដោយបានផ្តល់ទឹកក្រឡុកផ្លែញ អាចរស់បាន ៥០ថ្ងៃ ថែមទៀត ។ ប៉ុន្តែសម្រាប់កណ្តុរ ដែលកើតរោគដូចគ្នា មិនបានផ្តល់ទឹកក្រឡុកផ្លែញ អាចរស់ត្រឹមតែ ៩ ទៅ ១២ ថ្ងៃ តែប៉ុណ្ណោះ ។ វេជ្ជៈបណ្ឌិត Annie Hirazumi ក៏បានបន្ថែមទៀតថា វាក៏ជួយព្យាបាលជំងឺដុះ ដុំសាច់ផងដែរ ៕

 

មតិយោបល់