ព្រះសីហនុៈ មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ ឃិន វឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិសែនពន្លួង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ស្នាក់នៅបណ្តោះអាសន្ន ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យឈ្មោះ ផន ដារ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រើល្បិចធ្វើជាខ្ចីម៉ូតូជិះ ថាទៅយកម្តាយ ហើយជិះយកទៅបាត់ តែក៏ត្រូវកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ស្ទាក់ចាប់បាននៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃដដែល។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ(ជារបស់ជនរងគ្រោះ) , ស្លាកលេខម៉ូតូផ្សេង កំពង់ស្ពឺ 1F-7046ចំនួនមួយ ,ឧបករណ៍កិបស្លាកលេខ ១, ដង្គាប់ ១, ទូរសព្ទអិនចុចពិល ១គ្រឿងផងដែរ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់