ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកចុះហត្ថលេខា លើគម្រោងចំនួន៤ មានទឹកប្រាក់ ១៣០លានដុល្លារ

ភ្នំពេញ: នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នាទីស្តីការក្រសួងសេដ្ឋកចិ្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភព លោកចុះហត្ថលេខា លើគម្រោងចំនួន៤ ដើម្បីជួយពង្រឹងលើការថែទាំងផ្លូវថ្នល់ គ្រប់គ្រងធនធានជលផល លើកកម្ពស់ជីវភាពរស់ពឹង អាស្រ័យលើកសិកម្មក្នុងសហគមន៍គោលដៅនៅជនបទ និងលើកកម្ពស់ការទទួលបានសេវាសុខភាព ដែលផ្តល់ហិរញ្ញប្បទានដោយសមាគម អភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាស្ថាប័នមួយរបស់ធនាគារពិភពលោកសម្រាប់ផ្តល់ហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ។

គម្រោងទាំង៤នេះ មានទឹកប្រាក់ចំនួន ១៣០លានដុល្លារ ដែលជាហិរញ្ញប្បទានថ្មី អនុម័តដោយក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។ គម្រោងទាំងនេះ នឹងផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងងាយ រងគ្រោះ ដែលវាជាផ្នែកមួយនៃកម្មវិធីទំនាក់ទំនងដែលបានចែងក្នុងផែនការទំនាក់ទំនងសម្រាប់ប្រទេសរបស់ក្រុមធនាគារពិភពលោក (CEN)។

គម្រោងសមធម៌និងការលើកកម្ពស់គុណភាពសុខភាព ដែលមានទឹកប្រាក់ ៣០លានដុល្លារនេះ នឹងផ្តោតលើការកសាងនូវយន្តការហិរញ្ញប្បទាន សុខភាពបែបថ្មីពីរនៅកម្ពុជា។ ទី១.គឺមូលនិធិសមធម៌សុខភាពដែលជួយចេញថ្លៃសេវាសុខភាពជូនដល់ប្រជាជនក្រីក្រប្រមាណ ៣លាននាក់ កាត់បន្ថយការចំណាយលុយចេញពីហោប៉ាវគាត់ និងផ្តល់ហិរញ្ញប្បទានដល់ស្ថាប័នផ្តល់សេវាសុខភាព។ ទី២.គឺតាក់តែងឡើងវិញនូវមូលនិធិ ផ្គត់ផ្គង់សេវាកម្មដែលវានឹងអាចជួយលើកកម្ពស់សេវាសុខភាព រួមទាំងការគ្រប់គ្រងផ្នែកសុខាភិបាល ការមកធ្វើការទៀងទាត់របស់គ្រូពេទ្យ និងការគ្របដណ្តប់នៃសេវាសុខភាព។

គម្រោងនេះក៏នឹងចូលរួមផ្តល់ហរិញ្ញប្បទានដោយរដ្ឋាភិបាល ធនាគារពិភពលោក និង៥០លានដុល្លារទៀត ផ្តល់ជូនដោយមូលនិធិមរតកពហុ ម្ចាស់ជំនួយ រួមមាន រដ្ឋាភិបាលអូស្ត្រាលី ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ មូលនិធិមរតកសម្រាប់ពលរដ្ឋក្រីក្រ ហើយយើងសប្បាយរីករាយក្នុងការជួយគាំទ្រពួកគាត់។ យើងនឹងធ្វើការរួមគ្នាយ៉ាងជិតស្និត និងជាដៃគូដ៏រឹងមាំជាមួយកម្ពុជាក្រោមផែនការទំនាក់ ទំនងសម្រាប់ប្រទេសថ្មី ដែលវានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។

កម្មវិធីដែលផ្តល់ហិរញ្ញប្បទានក្រោមផែនការនេះ មានគម្រោងអភិវឌ្ឍន៍ចំនួន៧ មានទឹកប្រាក់សរុបចំនួន ២៥០លានដុល្លារ ពីសមាគមអភិវឌ្ឍន៍ អន្តរជាតិ (IDA)។ កម្មវិធីនេះនឹងផ្តោតលើការអភិវឌ្ឍជាអាទិភាពរបស់កម្ពុជា ហើយវាក៏ឆ្លើយតបទៅនឹងលទ្ធផលដែលបានមកពីពិគ្រោះយោបល់ នៅទូទាំងប្រទេសនាពេលកន្លងមក ក៏ជាការស្នើសុំរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់ហិរញ្ញប្បទានវិនិយោគ និងគាំទ្រដល់ការប្រឹក្សាយោបល់នានា របស់ក្រុមធនាគារពិភពលោក ផងដែរ៕

jjj tttt

មតិយោបល់