ភ្នំពេញៈ លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធាការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់Post Newsថា កាលពីថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨និង៥០នាទីយប់ កម្លាំងការិយាល័យបានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុច មុខមន្ទីរពេទ្យខេម៉ា ផ្លូវលេខ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលធ្វើសកម្មភាពឆក់ទូរសព្ទដៃគេមិនសម្រេច នៅចំណុចមុខហាងលក់សម្លៀកបំពាក់យីហោអ៉ីម៉ូ ផ្លូវលេខ១៨២ ក្រុម៤៦ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះស៊ន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ និងទី២ឈ្មោះ ឌី រ៉ូហ្សា ភេទ ប្រុស អាយុ១៧ ឆ្នាំ ដកហូតបានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យចំនួន ២ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ រៀបចំសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់បន្តទៀត ។
https://youtu.be/5IX37WNtY7Q
មតិយោបល់