ព័ត៌មានជាតិ

លួចរត់ចេញពីគុក ចូលគុកវិញដដែល!

ឧត្តរមានជ័យៈ អ្នកទោស២នាក់លួចរត់ចេញពីគុក ត្រូវបានកម្លាំង​អនុរក្ស​ពន្ធ​ធានា​គារ​ខេត្តឧត្តរមានជ័យ ​សហការ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កូន​គ្រៀល ដេញតាម​ចាប់ខ្លួន​បានម្នាក់។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

ករណីនេះកើតឡើងនៅម៉ោង៦និង៤៥នាទីយប់ ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកទោស​ដែល​រត់​ចេញពី​គុកនោះ ​ទី​១មានឈ្មោះ ប៊ុត តែម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (ចាប់ខ្លួនបានវិញប្រគល់​ទៅឲ្យកម្លាំង​ពន្ធនាគារ) និងម្នាក់ទៀតឈ្មោះ មីន គា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​រត់គេច​ខ្លួន​បាត់​ស្រមោល៕

មតិយោបល់