ព័ត៌មានជាតិ

ថៅកែចិត្តពាល រំលោភកូនចៅខ្លួនឯង!

កណ្តាលៈ ពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់ ដែលធ្វើជាថៅកែមានចិត្តពាល ចាប់រំលោភកូនចៅខ្លួនឯង ទាំងកូនចៅទ្រាំបិទភ្នែក សម្រក់ទឹកភ្នែក។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ពស ២០៦១ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង២រសៀល នៅចំណុចបន្ទប់គេង (ដែលជាផ្ទះជនសង្ស័យ)ស្ថិតក្នុងភូមិ ព្រែករុនឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ស.ណ ភេទស្រី អាយុ២០ឆ្នាំ។
ជនសង្ស័យ ឈ្មោះ អ៊ីវ វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាម្ចាស់ហាង លក់កាហ្វេរ( ឃាត់ខ្លួន) មានទីលំនៅភូមិ ព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក អាវយឺតដៃវែងពណ៌ក្រហមចំនួន១ អាវយឺតពណ៌ខ្មៅចំនួន១ ខោជើងវែងចំនួន១(យឺត)និងខោទ្រនាប់ពណ៌សចំនួន១ (មានសើមខោ)ជារបស់ជនរងគ្រោះ និង ខោជើងខ្លីពណ៌សឆ្នូតខៀវចំនួន១(ជារបស់ជនសង្ស័យ)។

លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៧វេលាម៉ោង៨យប់ ក្រោយពេលលក់ការហ្វេ រួចឈ្មោះអ៊ីវ វណ្ណា បានចូលដេកក្នុងបន្ទប់របស់ខ្លួន ចំណែកជនរងគ្រោះ ក៏បានចូលបន្ទប់ដេករបស់ខ្លួនជាធម្មតា។

លុះវេលាម៉ោង១០យប់ថ្ងៃដដែលឈ្មោះអ៊ីវ វណ្ណា បានចូលមកបន្ទប់ជនរងគ្រោះលួងលោមស្ទាបអង្អែលខ្លួនដើម្បីរួមភេទ ប៉ុន្តែនាងមិនព្រមទើបឈ្មោះអ៊ីវ វណ្ណា បានចូលដេកបន្ទប់ខ្លួនវិញ។
រហូតដល់វេលាម៉ោង២ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ អ៊ីវ វណ្ណា បានចូលមកក្នុងបន្ទប់ជនរងគ្រោះលួងលោមម្តងទៀត។ ដោយបានដោះសម្លៀកបំពាក់ចេញពីខ្លួនជនរងគ្រោះ រួចបានស្ទាបអង្អែលដោយមិនហ៊ានរើបម្រះឡើយពីព្រោះខ្លាចថៅកែរបស់ខ្លួន រួចជនសង្ស័យបានដើរចូលក្នុងបន្ទប់ខ្លួនវិញ។

លុះព្រឹកឡើងខែឆ្នាំដដែល ជនរងគ្រោះបានទូរសព្ទមកម្តាយបង្កើតរបស់ខ្លួនរៀបរាប់អំពីរឿងហេតុខាងលើ។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកគយ បានអញ្ជើញឈ្មោះអ៊ីវ វណ្ណា មកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះអ៊ីវ វណ្ណា បានសារភាពថា៖ ខ្លួនពិតជាបានស្ទាបអង្អែលនិងថើបជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការរដ្ឋាននគបាលស្រុកស្អាងដើម្បីបន្ដ អនុវត្តតាមនីតិវីធី៕

មតិយោបល់