ព័ត៌មានកីឡា

ខ្សែប្រយុទ្ធ Stipe Plazibat របស់ក្លិប Home United មកចូលរួមជាមួយ Bangkok Glass

ខ្សែប្រយុទ្ធ Stipe Plazibat របស់ក្លិប Home United បានមកចូលរួមក្នុងក្របខ័ណ្ឌ Thai League T1 ជាមួយក្លិប Bangkok Glass ។

កីឡាករក្រូអាត ដែឡបានស៊ុតបញ្ចូលទី ២៥ គ្រាប់ក្នុងក្របខ័ណ្ឌ S-League សម្រាប់ក្រុម Home United នៅរដូលកាលឆ្នាំ ២០១៧ គាត់បានឈរលេខ២ ជាអ្នកស៊ុតបានច្រើនជាងគេ បន្ទាប់ពីកីឡាករ Tsubasa Sano របស់ក្រុម Albirex Niigata ដែលស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ ទទួលបានស្បែកជើងមាស នារដូវកាលនេះ។

បន្ទាប់ពីបានជួបប្រលូកនៅក្នុងក្លិបក្រូអាតផ្សេងៗ Plazibat បានផ្លាស់ទៅលេងនៅប្រទេសជប៉ុន ហើយបានចុះហត្ថលេខាជាមួយក្រុម FC Gifu ក្នុងក្របខ័ណ្ឌ J2 League នៅខែសីហា ឆ្នាំ ២០១៣ ។ នៅឆ្នាំបន្ទាប់ Plazibat បានចុះហត្ថលេខាក្រុម J2 League ដដែលគឺក្រុម V-Varen Nagasaki ។

នៅឆ្នាំ ២០១៦ កីឡាករវ័យ២៨ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម Houston ក្នុងក្របខ័ណ្ឌ S-League ដែលជាកន្លែងគាត់ស៊ុតបញ្ចូលទី ១៤ គ្រាប់ ក្នុងការប្រកួតក្នុងលីគចំនួន ២៦លើក មុនពេលផ្ទេរទៅលេងនៅ Home United៕

មតិយោបល់