ឧត្តរមានជ័យៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសវ័យចំណាស់ម្នាក់ ដើរទៅដាក់ទ្រូនៅខាងក្រោយផ្ទះ ក៏ខ្យល់គដេកនៅក្នុងព្រៃស្លាប់ ចោលប្រពន្ធកូននឹងចៅយ៉ាងអាណោចអាធ័ម។ករណីនេះបានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចំប៉ាសុខ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ច្រុច ហៃ ភេទប្រុស អាយុ ៨០ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះបានកាន់ទ្រូដើរចេញពីផ្ទះសំដៅទៅប្រឡាយទឹកដែលនៅខាងក្រោយផ្ទះចម្ងាយជិត១០ម៉ែត្រ លុះដល់វេលាម៉ោងកើតហេតុ ក្រុមគ្រួសារដោយមិនឃើញដើរត្រឡប់មកផ្ទះវិញ ក៏ដើរតាមរកមើលស្រាប់តែបានឃើញដេកស្លាប់បាត់ទៅហើយ ក្រោយមកក្រុមគ្រួសាបានរាយការណ៍ដល់សមត្ថកិច្ចភ្លាមៗតែម្តង៕
មតិយោបល់