ព័ត៌មានជាតិ

បង្ក្រាបក្រុមឆបោក ដែលតាំងខ្លួនជាអ្នករាជការសាធារណៈ បានចំនួន៣នាក់ ជាបងប្អូននិងប្រពន្ធនិងគ្នា!

ត្បូងឃ្មុំៈ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមទូរសព្ទ ដោយតាំងខ្លួនជាអ្នករាជការសាធារណៈ សម្រាប់រត់ការតម្លើងសក្តិយស ផ្ទេរតំណែង រកបច្ច័យចូលបុណ្យ ឡើងកាំប្រាក់៘

ហើយជនសង្ស័យ៣នាក់នេះ ត្រូវបាននគរបាលខេត្តត្បូងឃ្មុំ សហការនគរបាលស៊ើបការខាងក្រៅ និងបច្ចេកទេស និងប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនកាលពីថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិនិគមក្រោម ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ បានបញ្ជូនទៅតុលាការថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ហើយ។

ជសង្ស័យទី១ឈ្មោះ ខន សុម៉ាលី ហៅស្រីទូច ,ទី២ឈ្មោះ ថា សុផាត ជាប្តីរបស់ស្រីទូច និងទី៣ឈ្មោះ ខន សុរិយា ហៅស្រីពៅ ជាប្អូនរបស់ស្រីទូច (ជាអ្នកបំផ្លាញវត្ថុតាង)។

ពួកគេបានប្រើទូរសព្ទសម្រាប់ធ្វើសកម្មភាពឆបោកមនុស្សជាច្រើន នឹងបានប្រើទូរសព្ទលេខដូចជា៖
092249333
092615522
0965520906
0974465888
0972803666
0978252666
0317644448
ដោយបានក្លែងបន្លំថាខ្លួនជាអ្នករាជការសាធារណៈ
ដូច្នេះ សុម៉ាលីនិង ថា សុផាត ប្រឈមការដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ (មាត្រា៣៨០)។
ចំណែក សុរិយា ប្រឈមនិងការដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ៦លាន (មាត្រា៥៣៣) ៕

មតិយោបល់