ភ្នំពេញ ៖ រថយន្តហាយឡែនឌ័បានបើកទៅបុកអ្នកជិះម៉ូតូហុងដាសេ១២៥បណ្តាលឱ្យ អ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ចូនទៅមន្ទីរពទ្យភ្លាមៗកាល វេលាម៉ោង៩និង១០ នាទីយប់ថ្ងៃទី១១មិនា២០១៤នៅចំណុចផ្លូវ៥៩៨ ស្ថិត ក្នុងសង្កាត់បឹងកក់មួយ ខណ្ឌទួលគោក។
ប្រភពព៏ត៌មាននៅមុនពេលកើតហេតុគេឃើញរថយន្តហាយ ឡែនឌ័ពណ៌សមិនស្គាល់ស្លាកលេខដែលបានបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយបផ្លូវ ៥៩៨ក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY-7152ជិះដោយបុរសម្នាក់ ក្នុងទិសដៅច្រាស់គ្នា បណ្តាលអោយអ្នកជិះម៉ូតូរបួសក្បាលធ្ងន់ដោយបោកទៅនិងថ្នល់ត្រូវបានរថយន្តសាមុយដឹងយកទៅមន្ទីរពេទ្យភ្លាមៗ ហើយចំណែករថយន្តបង្កវិញបានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងហេតុនិងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅខណ្ឌ ទួលគោករងចាំបងប្អូនមកទទួលយកទៅវិញ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
)
)
)
មតិយោបល់