ព័ត៌មានជាតិ

ស្រីស្អាត ជាប់ពាក់ព័ន្ធគ្រឿងញៀន!..

ព្រះសីហនុ: កាលពីវេលាម៉ោង១២និង៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ច បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ ខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងក្រុម៣៩ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទី១មានឈ្មោះ កែវ សំកុល ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ ម៉ី រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ព.​ម ភេទស្រី អាយុ១៧ឆ្នាំ និងទី៤ឈ្មោះ ឡ.​ស.ផ.ដ.ល ភេទស្រី អាយុ១៨ឆ្នាំ។

វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៦កញ្ចប់ធំ ទូរសព្ទដៃចំនួន៤គ្រឿង និងម៉ូតូចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់