ព័ត៌មានជាតិ

(មានវីដេអូ)៖ ឆេះរានទេវតា ផ្អើលពេញខណ្ឌទួលគោក!

ភ្នំពេញ: ដុតធូបទុកចោល រួចចាក់សោចេញទៅក្រៅបាត់ បង្កឲ្យមានផ្សែងខ្មួលខ្មាញ់ពេញក្នុងផ្ទះធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅជិតខាងមានការភិតភ័យខ្លាចមានអគ្គិភ័យឆាបឆេះដល់ផ្ទះទាំងមូល ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តគមន៍។ ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងគ្មានលេខ ដែលស្ថិតនៅខាងក្រោយសាលាបឋមសិក្សាជាស៊ីម សាមគ្គី ក្នុងភូមិ២ សងង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះខាងលើ បានចាក់សោហើយបានចាកចេញពីផ្ទះនោះទៅក្រៅបាត់ បានមួយសន្ទុះស្រាប់តែមានផ្សែងហុយចេញពីផ្ទះនោះខ្លាំងទៅៗ ទើបបាននាំគ្នារាយការណ៍ទៅអាជ្ញាធរឲ្យមកជួយអន្តរាគមន៍។

ក្រោយពីអាជ្ញាធរសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុរួមនឹងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានខណ្ឌទួលគោក១គ្រឿងផង បានវាយផ្តាច់សោផ្ទះនោះ ដោយសារស្ថានភាពមិនទាន់ជាទ្រង់ទ្រាយធំសមត្ថកិច្ចបានប្រើបំពងពន្លត់អគ្គិភ័យបាញ់អស់១បំពងរលត់ជាស្ថានពរ៕

មតិយោបល់