ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់ខណៈពេលបញ្ជូនទៅមណ្ឌលសុខភាព

បន្ទាយមានជ័យ: ម៉ូតូបុកម៉ូតូរងរបួសធ្ងន់មនុស្សចំនួន៣នាក់ ក្រោយមកស្លាប់ម្នាក់ និង២នាក់ផ្សេងទៀតរងរបួសស្រាល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវលំ ស្ថិតក្នុងភូមិពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ។

នគរបាលឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយឈ្មោះ ម៉ាល ស្រាំង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកណ្តាល ឃុំសឹង្ហ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាក CBR-C១៥០ ពណ៍ខ្មៅ ឆ្នាំ២០១២ គ្មានស្លាកលេខ មានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ង៉េត ង៉ច ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិកណ្តាល ឃុំសឹង្ហ បើកបរពីទិសខាងកើតទៅលិច ។ ពេលមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីទិសខាងលិចទៅកើត ច្រាសទិសគ្នា បើកបរដោយឈ្មោះ ចន្ទ ពៅ ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិរុន ឃុំស្រុកអូរជ្រៅ មុខរបរត់ម៉ូតូឌុប មានអ្នករួមដំណើរ២នាក់ ទី១ឈ្មោះ ហុន សុខា ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិរុន ឃុំសឹង្ហ។ ទី២ឈ្មោះ ធី សុធា ភេទស្រី អាយុ៨ឆ្នាំ នៅភូមិរុន ឃុំសឹង្ហ។

ប្រភពបន្តថានៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺអ្នកបើកម៉ូតូម៉ាក CBR បានផឹកស្រវឹងហើយបើកក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ បានជ្រុលទៅបុកម៉ូតូម៉ាកហុងឌ្រីម បណ្តាលឲ្យឈ្មោះ ចន្ទ ពៅ ភេទប្រុស អាយុ៥៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុបរងរបួសធ្ងន់ ក្រោយមកបានស្លាប់ខណ:ពេលបញ្ជូនទៅមណ្ឌលសុខភាព និងអ្នករួមដំណើរ២នាក់ រងរបួសស្រាល ចំណែកអ្នកបើកបរម៉ូតូម៉ាក CBR-C១៥០ រងរបួសធ្ងន់ផងដែរ និងអ្នករួមដំណើរម្នាក់រងរបួសស្រាល ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពឃុំសឹង្ហ ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំពោះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕

មតិយោបល់