ភ្នំពេញៈ មានករណីអគ្គិភ័យឆាបឆេះផ្ទះផលិតស្លាកយីហោគ្រឿងសង្ហារឹម បន្ទាប់ពីមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខផ្ទះ រួចចុះពីលើម៉ូតូដើរទៅចាក់សាំងដុត មិនដឹងមូលហេតុ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូវ១៨២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ មិនចាំស្លាកលេខ បានជិះពីជើងទៅត្បូង លុះជិះមកដល់ផ្ទះកើតហេតុខាងលើ បានឈប់ម៉ូតូរួចចុះដើរទៅតម្រង់ផ្ទះកើតហេតុ ហើយបានធ្វើសកម្មភាពយកសាំងទៅចាក់លើកម្រាលព្រំ រួចដុតឲ្យឆេះយ៉ាងសន្ធោសន្ធៅតែម្តង រួចប្រញាប់នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល បង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅម្តុំកើតហេតុ រួមនិងសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍យកទុយោទឹកបាញ់ពន្លត់ទាន់ពេលវេលាមិនឲ្យរាលដាលបន្តទៀតតែ ក៏បណ្តាលឲ្យរងកាខូចខាតទ្វារផ្ទះ និងកំរាលព្រំបន្តិចបន្តួចផងដែរ៕
https://youtu.be/yHkoVGWz-fk
មតិយោបល់