ព័ត៌មានជាតិ

អាហារទ្រាប់ស្លឹកឈូក គំរូល្អ សម្រាប់លើកទឹកចិត្តពលរដ្ឋខ្មែរ ឱ្យងាកមកប្រើការវេចខ្ចប់របៀបធម្មជាតិ

(រាជធានីភ្នំពេញ)៖ ចំណីអាហារហូបចុកប្រចាំថ្ងៃ ជាគុណតម្លៃក្នុងការទ្រទ្រង់ សារពាង្គកាយរបស់មនុស្ស ដូច្នេះអ្វីមិនត្រូវមើលរំលងនោះ គឺសុខភាពផ្នែកចំណីអាហារ រីឯកាវេចខ្ចប់ វារឹតតែជាកត្តាសំខាន់ ថែមទៀតផង ក្នុងការរក្សាអនាម័យ និងគុណភាពចំណីអាហារទាំងឡាយ។

យោងតាមការបង្ហោះរបស់ប្រិយមិត្ត តាមបណ្តាញកម្សាន្តសង្គម ហ្វេសប៊ុក (facebook) បានលើកយកវិធីសាស្ត្រវេចខ្ចប់របស់ អាហារដ្ឋាន ១កន្លែង យីហោ ពិសីរស្មី ដែលត្រូវបានគេស្គាល់ថា ជាហាងលក់ម្ហូបកុម្ម៉ង់ ដោយប្រើប្រាស់បច្ចេកទេសវេចខ្ខប់របៀបធម្មជាតិ។ ជាមួយនឹងការប្រើប្រាស់ស្លឹកឈូក ទ្រាប់ម្ហូបអាហារ ក្នុងគោលបំណង ដើម្បីរក្សាគុណភាព និងការពារការរលាយ ក្រោមកម្តៅជាតិខ្លាញ់ នៃសារធាតុគីមីផ្ទាល់ ចេញពីកញ្ចប់វេចខ្ចប់ប្រភេទផ្លាស្ទិក សំបូរបង្កប់នូវសារធាតុគីមី ប៉ះពាល់សុខភាព គួរឱ្យព្រួយបារម្ភ។

ដូចដែលប្រជាពលរដ្ឋខ្មែរ ធ្លាប់បានដឹងថា ឈូក គឺវាជារុក្ខជាតិធម្មជាតិ ថ្វីត្បិតថា វាជារុក្ខជាតិដុះចេញពីបឹងភក់ក្តី ប៉ុន្តែគ្រប់ផ្នែកនៃរុក្ខជាតិប្រភេទនេះ សុទ្ធសឹងពោរពេញនូវគុណតម្លៃ សម្រាប់បំពេញសេចក្តីត្រូវការប្រចាំថ្ងៃ ក្នុងជីវិភាពរស់នៅរបស់មនុស្ស តាំងពី ស្លឹក ផ្លែ ផ្កា ដើម និងរហូតដល់ ក្រអៅ របស់វា។ ដូច្នេះ សកម្មភាពរបស់ហាង យីហោ ពិសីរស្មី ស្តែងឱ្យឃើញនូវការខ្វាយខ្វល់ អំពីសុខភាពរបស់អតិថិជនរបស់ខ្លួន ក្នុងការហូបចុកចំណីអាហាររបស់ខ្លួន និងកាត់បន្ថយការប្រើប្រាស់ផលិតផលប្រភេទផ្លាស្ទិក ក្នុងន័យរួមចំណែកក្នុងការកាពារបរិស្ថាន។

គួររំលឹកថា កន្លងមកក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ក៏បានចេញសេចក្តីប្រកាស អំពាវនាវ និងណែនាំ លើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ងាយមកប្រើប្រាស់វិធីសាស្ត្រវេចខ្ចប់ ជាមួយនឹងសន្លឹករុក្ខជាតិ ដូចជា ស្លឹកឈូក ស្លឹកចេញ និងស្លឹករុក្ខជាតិផ្សេងៗ ជាដើម៕

12963819_1799077413645288_1821454376130935487_n12961455_1799077453645284_7748981297160599064_n12974336_1799077426978620_4625161629615822037_n12931061_1799077440311952_3625701340999519226_n

មតិយោបល់