(សហរដ្ឋអាមេរិក)៖ វាមិនមែនជាការងាយស្រួលទេ ក្នុងការអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះ ក្នុងវិស័យសង្គមនានា ដូចដែលនាងៗ Malia and Sasha ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីសំណព្វចិត្តរបស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងត្រូវបានគេព្យាករណ៍ថា ពួកនាងនឹងក្លាយជាតារាសង្គម ដ៏មានអនាគតត្រចះត្រចង់ ក្នុងវិស័យមនុស្សធម៌នានា។
យោងតាមការឱ្យដឹង និងចុះផ្សាយកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ក្នុងគេហទំព័រសារព័ត៌មាន disply បានសរសេរថា ៖ “ ចូលយើងកុំមើលរំលងនូវអ្វី ដែលពួកនាងធ្វើ សម្រាប់សង្គម ដោយគ្រាន់តែគិតថា ពួកនាងជានរណា ឬជាកូនរបស់អ្នកណា ”។
ទោះជាយ៉ាងណា រាល់សកម្មភាពវិជ្ជមានក្នុងសង្គម គឺរមែងមិនរំលងក្រសែភ្នែកមហាជនឡើយ។ ប៉ុន្តែយើងអាចនិយាយបានថា ពួកនាងៗទទួលបាននូវវប្បធម៌ល្អ ទាំងផ្នែកប្រជាប្រិយភាព ពីបុព្វបុរស (ឳពុកម្តាយ) រវាងអ្នកនយោបាយ និងសិល្បៈការិនី គួរឱ្យសរសើរ។
ដូច្នេះ ចូរយើងសង្កេតមើល អំពីការចម្រើនវ័យធំធាត់របស់ពួកនាង ក្នុងការសាងប្រជាប្រិយភាព ក្នុងសង្គមមួយនេះ បន្តទៅទៀត៕
មតិយោបល់