ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ត្រូវរថយន្តកិនស្លាប់ យ៉ាងអាណោចអាធ័ម

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមិនស្គាល់ម៉ាក បានកិនបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ស្លាប់ នៅនឹងកន្លែងភ្លាមៗ ដែលហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង២ និង០៥ នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៨ ត្រង់ចំណុចភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចន្លោះគីឡូម៉ែត្រលេខ ៣១ និង៣២។

រហូតមកទល់ពេលនេះ ពុំទាន់មានសាច់ញ្ញាតិ បងប្អូនណាមកទាក់ទង ដើម្បីទទួលយកសាកសពនៅឡើយទេ។

បច្ចុប្បន្នកងកម្លាំងប៉ុស្តិ៍គោលដៅ កំពុងរងចាំជំនាញចរាចរណ៍ស្រុក មកធ្វើការវាស់វែង និងចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់