បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឲ្យដឹងថា មានរថយន្តធុនធំ និងរថយន្តធុនធំ បុ.កបះគ្នានៅលើស្ពាន នាំឲ្យមានការកកស្ទះចរាចរណ៍ តែយ៉ាងណារសមត្ថិកិច្ចបានប្រើប្រាស់កម្លាំងសម្រួលចរាចរណ៍ ។ ករណីនេះកើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៦និង៤០នាទី ស្ថិតនៅចំណុចលើស្ពានទឹកសាប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៤-២០៥ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយរថយន្ត ០១ គ្រឿងម៉ាក DAEWOO (រថយន្ដដឹកសំរាម) ពណ៌ខៀវ គ្មានពាក់ផ្លាកលេខ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើកបរឈ្មោះ ឈាត ឈឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ដដឹកសំរាម មានទីលំនៅភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាម ។
លុះមកដល់ចំណុចខាងលើរថយន្ដបានរេចង្កូត មកខាងឆ្វេងដៃ ខណៈពេលនោះមានរថយន្ដ ០១ គ្រឿងម៉ាក HYUNDAI ពណ៌សលាយខៀវ ពាក់ផ្លាកលេខព្រះសីហនុ ៣A-៥៩៧៨ ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកចំពីមុខតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមានមនុស្ស ស្លា.ប់ ០១នាក់ និងរងរបួស ០១នាក់ ឈ្មោះ ឈាត ឈឿន ភេទប្រុស អ្នកបើកបររថយន្ដម៉ាក DEWOO ស្លា.ប់នៅនិងកន្លែងកើតហេតុ និងអ្នកបើកបររថយន្ដម៉ាក HYUNDAI រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
បច្ចុប្បន្ន សាកសពកំពុងតែស្វែងរកសាច់ញាតិ ដើម្បីប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានយកមករក្សាទុក បណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕
មតិយោបល់