ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រាជរដ្ឋាភិបាល សម្រេចបង្កើតនាយកដ្ឋានសម្បទានដីសង្គមកិច្ច ចំណុះអគ្គនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួងដែនដី

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ សម្រេចបង្កើតនាយកដ្ឋានសម្បទានដីសង្គមកិច្ច ចំណុះអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការពាក់ព័ន្ធនឹងដីសង្គមកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយសម្តេចតេជោ ចេញកាលពីថ្ងៃទី០៨មិថុនា ឆ្នាំ២០១៦ បានបញ្ជាក់យ៉ាងច្បាស់ពី តួនាទី និងភារកិច្ច នៃនាយកដ្ឋានសម្បទានដីសង្គមកិច្ច ផងដែរ ដោយក្នុងនោះ នាយកដ្ឋានសម្បទានដីសង្គមកិច្ចនេះ មានប្រធានមួយរូប និងអនុប្រធានមួយចំនួនតាមការចាំបាច់៕

photo_2016-06-09_18-36-12photo_2016-06-09_18-36-23photo_2016-06-09_18-36-28

មតិយោបល់