ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតកាំភ្លើងខ្លី១ដើម ពាក់ព័ន្ធគ្រឿងញៀន

ព្រះសីហនុ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់​ខ្លួនជន​សង្ស័យចំនួន០១នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន វេលាម៉ោង ១៤និង៣០នាទីរសៀល នៅចំណុចចម្ការខ្នុរក្នុងទូរកុងតឺន័រ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ ។

ជនសង្ស័យមានឈ្មោះ ថាវ ហេរ៉ូ ភេទប្រុស អាយុ ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ។​

វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ២៤កញ្ចប់(ធំ០១​តូច២៣)
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ជញ្ជីងថ្លឹងចំនួន០១គ្រឿង
-ម៉ូតូចំនួន​០១គ្រឿង
-កាំភ្លើងខ្លីចំនួន​០១ ដើមម៉ាកK៥៩ បង់ចំនួន០២ និងគ្រាប់ចំនួន ១៣​គ្រាប់ ។

បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់