ព័ត៌មានជាតិ

បើកភ្នែកឡើងឆេះខ្ទេចអស់ទាំងព្រឹក!..

ក្រចេះ: កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនិងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងខូចទាំងស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

ម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះ ឡុង បូ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ និងសម្ភារ:ដែលត្រូវបាត់បង់ រួមមាន ផ្ទះទំហំ៤គុណ៥ម៉ែត្រខូចខាតទាំងស្រុង,លុយចំនួន២លានរៀល,មាស៤ជី,សម្លៀកបំពាក់ និងសម្ភារ:ផ្ទះបាយត្រូវខូចខាតទាំងស្រុងផងដែរ៕

មតិយោបល់