មានប្រទេស 17 ដែលត្រូវបានអ្នកជំនាញចេញជាតារាងប្រទេសដែលតូចជាងគេលើលោកហើយបើបូកផ្ទៃដីនៃប្រទេសទាំង 17 ចូលគ្នាយើងមិនអាចនឹកស្មានថាវានៅតែតូចជាងផ្ទៃដីទំហំ 321,6 គីឡូម៉ែត្រការ៉េផង។បើយើងយកប្រទេសទាំង 17 ទៅធៀបនឹងប្រទេសដ៏តូចដែលយើងធ្លាប់ស្គាល់គីសិង្ហបុរីក៏នៅតែមានទំហំតូចជាងដែរព្រោះថាសិង្ហបុរីមានទំហំប្រហែលជា 395,5 គីឡូមែត្រការ៉េឯណោះ។ដំណឹងនឹងលើកយកប្រទេសដែលតូចបំផុតនៅក្នុងចំណោមប្រទេស 17 មកប្រាប់នោះគឺប្រទេស Vatican ដែលមានប្រជាជនរស់នៅតែប្រមាណជា 770 នាក់ហើយគ្មានអ្នកណាម្នាក់ជាអ្នករស់នៅជាអចិន្ត្រៃយ៍នោះទេដោយវាមានទំហំផ្ទៃដីប្រមាណតែជាមិនដល់ 1 គីឡូម៉ែត្រការ៉េផង។ Vatican ប្រទេសដ៏តូចមួយនេះស្ថិតនៅចំកណ្តាលនៃតំបន់ដែលមានក្រុមអ្នកសាសនាកាតូលិករស់នៅច្រើនបំផុតគីតំបន់ St. Peter’s Basilica ហើយវាក៏ព័ទ្ធជុំវិញដោយទីក្រុងរ៉ូមផងដែរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់