ភ្នំពេញៈពីរថ្ងៃជាប់ៗគ្នាហើយដែលលោកព្រះរាជអាជ្ញារងអបសាលាដំបូងរាជធានីភ្នំពេញបានចុះអនុវត្តសាលដីការក្សាការពារហើយត្រូវបានអាជ្ញាធរហាមឃាត់ដោយមិនឲ្យស្តួចយក ម៉ាសុីនភ្លើងមួយគ្រឿង ដែលម្ចាស់អ្នកជួល ជួលទៅឲ្យរោងចក្រអុីតាកា បម្រើក្នុងវិស័យការងារ កាត់ដេរសម្លៀកបំពាក់ បន្ទាប់ពីរោងចក្រនេះក្ស័យធន ហើយ តុលាកា បានចេញ ដឺការក្សាការពារ សម្ភារៈ ក្នុងរោងចក្រជាបណ្តោះអាសន្ន រហូតមកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ព្រះរាជអាជ្ញាចុះមក បញ្ជាផ្ទាល់ រួមជាមួយ ឯកសារសម្រេច ពាក់ព័ន្ធ តែការចុះមកនេះមិនបានសម្រេចទេ ដោយសារ មិនបានសហការណ៍ជាមួយ អាជ្ញាធរមូលដ្ឋាន។
លុះរហូតមកដល់រសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នេះ ទាំងម្ចាស់ម៉ាសុីន ទាំងលោកព្រះរាជអាជ្ញារងបានចុះ មកសារជាថ្មី ដើម្បីបញ្ជា អនុវត្តន៍តាមដីកា សម្រេច របស់តុលាកា ត្រូវប្រគល់ម៉ាសុីនទៅឲ្យម្ចាស់ដើមវិញ តែត្រូវបាន អាជ្ញាធរខណ្ឌ បញ្ជាឲ្យកម្លាំង ធ្វើការហាមឃាត់ ជាបណ្តោះអាសន្ន រងចាំ ពិនិត្យឯកសារ ដោយពុំមានកិច្ចសហការណ៍ ពីអាជ្ញាធរមូលដ្ឋានឡើយ។ ដោយប្រើប្រាស់ពេលវេលា អស់រយៈពេលជិត១ម៉ោង ទើប អាជ្ញាធរ ខណ្ឌ សម្រេចអនុញាតិ ឲ្យដឹកម៉ាសុីនភ្លើងមួយគ្រឿងនេះចេញដោយខាងព្រះរាជអាជ្ញាផ្តាល់ឯកពាក់ព័ន្ធរបស់តុលាការជួនទៅអជ្ញាធរខណ្ឌត្រួតពិនិត្យរួចមក ។
រោងចក្រ អុីតាកា ខាងលើ ក្រោយពីក្ស័យធន ថៅកែជនជាតិអុីតាលី រត់បាត់ ដោយសារគ្មានប្រាក់បើកជូនកម្មករ គ្មានប្រាក់សម្រាប់ទូទាត់ ថ្លៃឈ្នួលទីតាំង និងសម្ភារៈ ជួលយកមក បម្រើក្នុងវិស័យការងាររោងចក្រ កើតជារឿងប្តឹងផ្តល់ ត្រូវបានតុលាកាសម្រេច ចេញដីការក្សាការពារ លេខ៦៥៥ “ឃ”ភ ព កា ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ចេញដោយចៅក្រម លោក ឡុង កេសភីរម្យ ។ ក្នុងដីការក្សាការពារ បញ្ជាក់ រក្សាទុក រួមទាំងម៉ាសុីនភ្លើងមួយគ្រឿងនេះផងដែរ តែដោយសារ ម្ចាស់ ម៉ាសុីនភ្លើង លោកទា ហាំសេង មានទីលំនៅ ផ្លូវ១៥៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ជាម្ចាស់បំណុល ពុំទទួលបានថ្លៃឈ្នួលជាច្រើនខែ ទើបស្នើសុំទៅតុលាការ លុបដីកា រក្សាការពារ ត្រង់ចំណុច រក្សាទុកម៉ាសុីនភ្លើង ដើម្បីសុំយកម៉ាសុីនភ្លើង ទៅបម្រើប្រយោជន៍របស់ខ្លួនវិញ ។
លោក គង់ សំសារ៉េត បានឲ្យដឹង និងយោងទៅតាមឯកសារស្នើសុំ ពីម្ចាស់ម៉ាសុីន លោក ទា ហាំងសេង ទើបនៅថ្ងៃទី០៨ ខែមិថុនា សម្រេចប្រគល់ ម៉ាសុីនភ្លើងដែលថៅកែរោងចក្រអុីតាកា ជួល យកមក ពេលកន្លងមកនេះ ទៅឥ្យម្ចាស់បំណុលវិញ ផ្អែកទៅលើ ដីកាសម្រេចលុបចោល លេខ ២៤៧ “ឃ” ដរ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ។ ក៏បុ៉ន្តែ ពេលដែល មកយកស្ទូចម៉ាសុីនភ្លើង ត្រូវបាន ខាងអាជ្ញាធរ ហាមឃាត់ ដោយសារពុំបានរាយការណ៍ រហូតដល់រសៀលថ្ងៃទី០៩ នេះ ម្ចាស់ម៉ាសុីន និង ឯកសារពាក់ព័ន្ធមួយចំនួន ដែលស្នើសុំ មកលើកស្ទួចម៉ាសុីនភ្លើងសារជាថ្មី ន៨ងបង្ហាញ ចំណុចស្នើសុំពីម្ចាស់ បំណុល និងដីកាសម្រេចលុបចោល ដីកាសម្រេច រក្សាទុកម៉ាសុីនភ្លើង កាលពីអំឡុងឆ្នាំ២០១៥ កន្លង ទីបំផុត ត្រូវបាន អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ អនុញាតិឲ្យ ស្ទូចលើកម៉ាសុីនភ្លើងមួយគ្រឿងនេះចេញពីរោងចក្រ ដើម្បីប្រគល់ជូន ម្ចាស់ដើមវិញ៕
មតិយោបល់