ភ្នំពេញៈ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនដៃដល់បានហើយ បន្ទាប់ពីព្យាយាមរត់ក្រោយ ធ្វើសកម្មភាពប៉ុន្មានម៉ោង ក្នុងករណីរំលោភសម្លាប់នារីម្នាក់ ស្លាប់ទាំងអាក្រាតកាយ។
ជនរងគ្រោះឈ្មោះ ស៊ាត ស៊ន ភេទស្រីអាយុ ២៨ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានជនដៃដល់ វាយនិងយកកាំបិតចាក់។ ចំណែកជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ដោយនារីរងគ្រោះ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនដៃដល់ កំពុងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនិតីវិធីច្បាប់៕
មតិយោបល់