ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នេះ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីមុខក្រុមហ៊ុន Cat ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធុ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីកម្មករធ្វើផ្លូវធ្វើដំណើរឆ្លងកាត់តាមទីនោះ បានប្រទះឃើញប្រអប់ខ្មៅមួយយ៉ាងចម្លែក ដែលមុនដំបូងគ្រប់គ្នាគិតថា ជាប្រអប់ចង្រា្កនហ្គាស ទើបមានការងើយឆ្ងល់ ដោយភ្លាមៗនោះក៏បានរាយការណ៍ជាបន្ទាន់ ទៅកាន់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលផងដែរ ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពេលចុះត្រួតពិនិត្យ នៅក្នុងប្រអប់ខ្មៅនោះ មិនបានឃើញចង្រ្កានហ្គាសនោះទេ គឺមានតែកញ្ឆាក្រៀមនៅក្នុងនោះតែប៉ុណ្ណោះ ដែលតាមការសន្និដ្ឋានសង្ស័យថា មានឈ្មួញទុច្ចរិតបម្រុងនឹងនាំចេញទៅក្រៅប្រទេស តាមជើងហោះហើរ ប៉ុន្តែទំនងជាមិនអាចនាំចេញទៅបាន ទើបយកទៅប្លុងចោលនៅមុខអាកាសយានដ្ឋានបែបនេះទៅ។
ក្រោយមកនគរបាលបាននាំយកប្រអប់កញ្ឆាក្រៀមនោះ ទៅកាន់ប៉ុស្ដិ៍នរគរបាលកាកាប ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្ដែង ហើយបានឃើញថា កញ្ឆាក្រៀមទាំងនោះ ត្រូវបានជនមិនស្គាល់មុខ ខ្ចប់ដោយថង់ប្លាស្ទិចជាដុំតូចដូចគ្នា ទៅនិងដុំណែមដែរ ហើយពេលរាប់មើលឃើញ មានចំនួន៤២៦ដុំ។
ប្រភពដដែលបានបន្តទៀតថា ប្រអប់ខ្មៅនោះ មានរៀងស្រដៀងគ្នាទៅនឹងប្រអប់កាំភ្លើងដែរ ហើយនៅពេលនេះ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រួម ជាមួយនគរបាល ព្រហ្មទណ្ឌ ព្រមទាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យនៅមិនទាន់ដឹងទេថា ក្នុងដុំកញ្ឆានោះ មានសារធាតុផ្សំអ្វីផ្សេងទៀតនៅឡើយទេ ដោយរង់ចាំកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធា នីភ្នំពេញ ចុះមកត្រួតពិនិត្យបន្តទៀត ដើម្បីស្រាវជ្រាវរកម្ចាស់៕
មតិយោបល់