ព័ត៌មានជាតិ

ប្រទេស​កូ​ឡុំ​ប៊ី​បន្ទោស​ក្រុម​ប្រដាប់​អាវុធ​ចំពោះ​ការ​តវ៉ា​ដោយ​ហិង្សា​ ខណៈ​ចំនួន​អ្នក​ស្លាប់​នៅ​តែ​មិន​ទាន់​ច្បាស់​

(Reuter)​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូ​ឡុំ​ប៊ី​បាន​បន្ទោស​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់​ចំពោះ​ការ​លួច​ប្លន់​ និង​បំផ្លិចបំផ្លាញ​កំឡុង​ពេល​នៃ​ការ​តវ៉ា​តាម​ផ្លូវ​ដែល​មាន​រយៈពេល​៥​ថ្ងៃ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​បាតុករ​ដែល​បាន​ស្លាប់​នោះ​ទេ​។​

​ការ​តវ៉ា​ដែល​បាន​ចាប់ផ្តើម​កាលពី​ស​ប្តា​ហ៍​មុន​ទាមទារ​ឲ្យ​មានការ​ដក​ចេញ​កំណែទម្រង់ពន្ធ​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Ivan​ Duque​ ដែល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ច្បាប់​នេះ​នឹង​ត្រូវ​ដកហូត​វិញ​។​

​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ការ​ធ្វើ​បាតុកម្ម​បាន​ចាប់ផ្តើម​ឡើង​វិញ​នៅ​ក្នុង​រដ្ឋធានី​ Bogota​ និង​ទីក្រុង​ដទៃ​ទៀត​រួម​មាន​ទីក្រុង​ Medellin​ និង​ទីក្រុង​ Cali​ ទោះបីជា​មានការ​ប្រកាស​លុប​ចោល​សំណើ​នេះ​ក៏​ដោយ​ ក៏​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​បិទ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ផង​ដែរ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក​ Diego​ Molano​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ “​ប្រទេស​កូ​ឡុំ​ប៊ី​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ ជា​ពិសេស​ពី​អង្គការ​ឧក្រិដ្ឋកម្ម​ដែល​ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ហឹ​ង្សា​ទាំងនេះ​”​ ដោយ​បាន​បន្ថែម​ទៀត​ថា​ អ្នក​ដែល​ប្រព្រឹត្តិ​អំពើ​ហឹ​ង្សា​មិនមែន​ជា​អ្នក​ដែល​បាន​ដើរ​ដោយ​ស្ងៀមស្ងាត់​នោះ​ទេ​។​

​លោក​ Molano​ បាន​ដកស្រង់​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ការ​បញ្ជាក់​របស់​លោក​ ប៉ុន្តែ​មិន​បាន​ផ្តល់​ភស្តុ​តាង​បន្ថែម​នោះ​ទេ​។​
​លោក​ Molano​ បាន​បន្ថែម​ថា​ក្រុម​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ និង​រៀបចំ​ឡើង​ដោយ​ក្រុម​ឧទ្ទាម​ឆ្វេងនិយម​នៃ​កងទ័ព​រំដោះជាតិ​ (ELN)​ និង​អតីត​ក្រុម​ឧទ្ទាម​ FARC​ ដែល​បដិសេធ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​ ២០១៦​ ។​

​លោក​ Molano​ បាន​និយាយ​ថា​“​ យើង​មានការ​សោកស្តាយ​ចំពោះ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​អំពើ​ឧក្រិដ្ឋ​ក្នុង​កំឡុង​ពេល​តវ៉ា​”​ ៕

 

 

មតិយោបល់