រតនគិរីៈ ដើម្បីរួមចំណែកក្នុងការថែរក្សា ការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងថែរក្សាការពារសណ្តាប់ធ្នាប់សង្គម សុវត្ថិភាពចរាចរណ៍ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តតនគិរី ដឹកនាំដោយលោក យឹម ផែន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត បានចាប់ផ្តើមអនុវត្តយុទ្ធនាការកាត់ទ្រុងប្រភេទយានយន្តដឹកទំនិញធ្ងន់ៗដែលមានការកែច្នៃខុសលក្ខណៈបច្ចេកទេស នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។
បើតាមការលើកឡើងរបស់លោក យឹម ផែន យុទ្ធនាការនេះ នឹងធ្វើឡើងឲ្យដូចភ្លៀងរលឹម ដោយមិនលើកលែងចំពោះម្ចាស់យានយន្តណាមួយឡើយ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រហូតដល់គ្មានរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសចរាចរណ៍តាមដងផ្លូវ៕













មតិយោបល់