ប្រេស៊ីលៈតឿក៏មានបេះដូងដែរ ប៉ុន្តែចុះបើតឿបូកជាមួយតឿតើចេញអីវិញ? ប្រហែលមួយបូកនឹងមួយស្មើមួយហើយមើលទៅ!!!!
គូស្នេហ៍ភក្តីមួយគូត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដែលទាបជាងគេបំផុតនៅក្នុងពិភាពលោកដែលកម្ពស់របស់ពួគគេទាំងពីរស្មើនិងកម្ពស់មនុស្សធម្មតាម្នាក់ ប៉ុន្តែស្នេហារបស់ពួកគេវិញ ស្ម័គ្រស្មោះនឹងស៊ីជម្រៅគួរឲ្យច្រណែន។
លោក Paulo Gabriel da Silva Barros អាយុ៣០ឆ្នាំ រស់នៅក្នុងប្រទេសប្រេស៊ីលមានជំងឺតំណពូជកម្រម្យ៉ាងធ្វើឲ្យរាងកាយមិនប្រក្រតី(តឿខុសខ្នាត) គឺមានកម្ពស់០.៨៨ម៉ែត្រ ហើយបានបំរើការងារជាជំនួយការផ្នែកច្បាប់។ចំណែក នាង Katyucia Hoshino អាយុ២៦ឆ្នាំមានជំងឺឆ្អឹងមិនលូតលាស់ មានកម្ពស់ ០.៨៩ម៉ែត្រ រស់នៅក្នុងប្រទេសប្រេស៊ីលដូចគ្នា ជាម្ចាស់ហាងកែសម្ផស្សពួកទាំងពីរស្រឡាញ់គ្នាយ៉ាងខ្លាំងហើយវាក៏ជាស្នេហ៍លើកដំបូងដ៏ផ្អែមល្អែមផងដែរ។
នាង Katyucia និយាយថារូបនាងមិនដែលធ្វើការណាត់ជួបជាមួយនឹងនរណាម្នាក់ពីមុនមកទេ Paulo ជាមនុស្សដំបូង ហើយជាអ្វីគ្រប់យ៉ាងរបស់នាង នាងមានក្តីសុខនិងកក់ក្តៅពេលបាននៅជិត Paulo ។រីឯ Paulo ក៏និយាយដែរថាក្រោយពេលស្គាល់គ្នាតាមប្រព័ន្ធអនឡាញបាន២ខែ គាត់ក៏បានធ្វើដំណើរក្នុងរយះចម្ងាយ៣០០គីឡូម៉ែត្រទៅផ្ទះរបស់ Katyucia នៅក្នុងទីក្រុង Londrina ដោយសារតែបេះដូងលោកមិនអាចខ្វះ Katyucia បាន។ លោកថា លោកពេញចិត្តនឹងសម្រស់របស់ Katyucia ណាស់ ហើយក្រៅពីរូបសម្រស់ លោកស្រឡាញ់ភាពផ្អែមល្ហែមរបស់នាង បើគ្មានរូបនាង លោក Paulo មិនអាចរស់បានទេ៕
https://youtu.be/mjoNPdy7Et8
មតិយោបល់