ព័ត៌មានជាតិ

រថយន្តពន្លះជាមួយគោយន្ត ស្លាប់ម្នាក់យ៉ាងរន្ធត់!

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត បានបុកជាមួយនឹងគោយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧១ ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីនេះកើតឡើង រវាងរថយន្ត និងគោយន្ត រថយន្តម៉ាកហ្វេនធា ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង 2A-0986 បើកបរដោយឈ្មោះ ខា សុខខឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ព្រៃចម្ការ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បើកបរពីទិសខាងជើងទៅត្បូង បានប៉ះជាមួយនិងគោយន្ត ពណ៌ក្រហម បើកបរពីទិសខាងជើង ទៅ ត្បូង បើកបរដោយឈ្មោះ ហុិន ហេង ភេទប្រុស អាយុ ៥៥ឆ្នាំរស់នៅភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕

មតិយោបល់