ព័ត៌មានជាតិ

មន្រ្តីយោធា ជិះម៉ូតូបុករថយន្តវិចស្ទោ រងរបួសធ្ងន់

តាកែវ: នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤និង៣៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបើកបុករថយន្ត ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ រួចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ម្ចាស់ម៉ូតូមានឈ្មោះ ផាត វិជ័យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិប្រទាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បើកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1L-8846។ ចំណែកម្ចាស់រថយន្តពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន) បើករថយន្តម៉ាកវិចស្ទោ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2P-2234។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់