ព័ត៌មានកីឡា

Napoli នឹងនាំយកខ្សែការពារស្លាបរបស់ក្រុមបីសាច​ក្រហម

ក្រុមជើងខ្លាំងអ៊ីតាលី Napoli កំពុងតែត្រៀមនាំយក​ខ្សែការពារស្លាបអ៊ីតាលី Matteo Darmian ពីក្រុមបីសាច​ក្រហម​ Manchester United ។

បើតាម ការចុះផ្សាយរបស់ Daily Mirror បានឲ្យដឹងថា ក្រុម Napoli បានត្រៀមនាំយក ខ្សែការពារស្លាប Matteo Darmain នៅរដូវកាលដោះដូរកីឡាករ នាខែមករាខាងមុខនេះ។ ជាការពិតណាស់ បន្ទាប់ពីលោក Jose Mourinho បានត្រៀមនាំយកខ្សែការពារស្លាបថ្មី ដូចជា Danny Rose និង Alex Sandro បានធ្វើឲ្យតំណែងរបស់ Darmain កាន់តែរង្គោះរង្គើថែមទៀត។ Darmain បានផ្លាស់ពីក្រុម Torino មកកាន់ក្រុមបីសាចក្រហម Manchester United កាលពីឆ្នាំ ២០១៥ ក្នុងតម្លៃ ១២លានផោន ដែល​កាលនោះ ស្ថិតក្រោមការដឹកនាំរបស់លោក Louis Van Gaal ។

ក្រោមការដឹកនាំរបស់លោក Jose Mourinho ខ្សែការពារអ៊ីតាលី រូបនេះ ហាក់មិនសូវបាន​ប៉ុន្មានឡើយ ដោយតំណែងស្លាបនេះ ត្រូវប្រកួតប្រជែង ជាមួយនឹង Antonio Valencia, Ashley Young, Deley Blind ដែលពិបានសម្រាប់ Darmain ក្នុងការ​ជាប់ជម្រើស ១១នាក់ដំបូង។ យ៉ាងណាវិញ ក្រុម Napoli បានត្រៀមនាំយក កីឡាករអ៊ីតាលី រូបនេះ មកបំពេញបន្ថែម​ដើម្បីប្រជែងយកពាន Serie A ជាមួយក្រុម Juventus, Roma និង Inter Milan នៅរដូវកាលនេះ។ ក៍ប៉ុន្តែ ក្រុម Napoli មិនទាន់បង្ហើបឲ្យដឹងពីតម្លៃ ដែលពួកគេត្រៀមទិញ Matteo Darmain ពីក្រុមបីសាចក្រហម Manchester United ឡើយ។

ដូច្នេះហើយ នៅខែមករាខាងមុខនេះ ក្រុម Napoli និងនាំយក​ខ្សែការពារស្លាប Matteo Darman ពីក្រុម Man Utd ជាក់ជាមិនខាន។

មតិយោបល់