កំពង់ស្ពឺៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានចង.កសម្លាប់ខ្លួន ព្រោះតែរឿងរកការងារធ្វើមិនបាន។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិជៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សពបុរសខាងលើនេះមានឈ្មោះ ម៉ៅ សារ៉ន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយមុនពេលកើតហេតុ ជនរងគ្រោះរូបនេះបានទ្បើងជិះរថយន្តរោងចក្រដើម្បីរកការងារធ្វើ តែមិនរកការងារធ្វើបែរជាទៅផ្ទះបងជីដូនមួយក្នុងភូមិខាងលើវិញ រួចក៏ចង.កសម្លាប់ខ្លួនជាប់នឹងធ្នឹមផ្ទះបាយដែលមានកំពស់២ម៉ែត្រ ចងលួសសរសៃទំហំ២លី ស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានពិនិត្យធ្វើកោសល្យវិច័យ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់