ព័ត៌មានជាតិ

បុរសជាងបាញ់ថ្នាំម៉ូតូម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម មិនទាន់ដឹងមូលហេតុ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង ៤និង៣៥នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មានករណីបុរសម្នាក់ដេក ទាំងខ្លួនប្រឡាក់សុទ្ធតែឈា​ម ស្ថិតត្រង់ចំណុចផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ស៊ន់ ជា ភេទប្រុស អាយុជាង ៣០ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ ។

ដំណើររឿង៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុនពេលកើតហេតុស្ត្រីម្នាក់ត្រូវជាបងថ្លៃ បានយកខោអាវដែលបោកអ៊ុតរួចមកឲ្យ ពេលទៅគាត់បានគោះទ្វារហៅជនរងគ្រោះ តែមិនឮឆ្លើយ ស្រាប់តែអើតមើលតាមបង្អួច ឃើញប្អូនថ្លៃដេកស្លាប់ក្នុងថ្លុកឈាម ក៏ទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ ។

មូលហេតុ៖ មិនទាន់ដឹង។

ករណីនេះ សមត្ថកិច្ចចុះដល់ទីតាំង កាត់សោចូលត្រួតពិនិត្យលើសព៕

មតិយោបល់