ប្រិយមិត្តកំពុងខ្វល់ខ្វាយចំពោះគុណភាពថ្មទូរសព្ទ iPhone ដែលខ្លួនចង់ទិញឬ? មិនទុកចិត្តថ្ម iPhone មួយទឹកឬ? មិនថ្វីទេ Post Tech មានវិធីអាចមើលដឹងបាន ដោយមិនចាំបាច់ដោះម៉ាស៊ីនឆែកអ្វីឡើយ។ គ្រាន់តែដំឡើង Battery Life មួយទៅបានហើយ!
កម្មវិធីនេះ នឹងជួយប្រិយមិត្តឆែកមើលកម្រិតថាមពល និងជីវិតថ្មទូរសព្ទ iPhone ឬ iPad ថាតើនៅលើល្អប្រសើរប៉ុន្មានភាគរយបាន។ មិនតែប៉ុណ្ណោះ វាក៏អាចដឹងថា តើថ្មនោះអាចទ្រទ្រង់ការសន្ទនាតាមទូរសព្ទ ប្រើ 3G/4G មើលវីដេអូ ស្តាប់តន្រ្តី និងទុកចោលបានរយៈពេលប៉ុន្មានម៉ោងផងដែរ។

ដើម្បីទទួលបានកម្មវិធីនេះ ប្រិយមិត្តគ្រាន់តែភ្ជាប់ទូរសព្ទ iPhone ទៅកាន់អិុនធើណែតតាមប្រព័ន្ធ 3G/4G ឬ Wi-Fi បន្ទាប់មក ចូលទៅកាន់កម្មវិធី App Store រួចវាយឈ្មោះកម្មវិធី Battery Life ក្នុងប្រអប់ Search ហើយ ចុចទាញយក រួចរង់ចាំរហូតដល់ដំណើរការដំឡើងចប់។
បន្ទាប់មកទៀត បើកកម្មវិធីនេះនៅលើ Homescreen នោះវានឹងបង្ហាញឱ្យលោកអ្នកដឹងពីសមត្ថភាព និងជីវិតថ្មទូរសព្ទ iPhone របស់លោកអ្នកគិតជាភាគរយថានៅសល់ប៉ុន្មានៗ ភ្លាមៗតែម្តង។
ដើម្បីជ្រាបច្បាស់ លោកអ្នកអាចទស្សនាវីដេអូដែលក្រុមការងារ Post Tech ធ្វើការបង្ហាញដូចខាងក្រោមបាន៖
មតិយោបល់