ព័ត៌មានជាតិ

ផ្ទុះគំនុំចាស់! រើសខ្វិត ដើរមកវិញត្រូវគេកាប់ក្បាលនឹងកាំបិតបុង័តោរបួសធ្ងន់

កណ្តាល: នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១ មានករណីហិង្សាដោយចេតនាមួយបានកើតឡើងនៅដីឡូឈ្មោះ អុិន អស្ចារ្យ ភូមិព្រែកផ្ដៅឃុំ រកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បណ្តាលឲ្យបុរសម្នាក់របួស។

ជនរងគ្រោះ ឈ្មោះ ភិន ផែ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ
រស់នៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល មានរបួសក្បាលខាងក្រោយផ្នែកខាងឆ្វេង (ដេរ០៥ថ្នេរ)។ ជនសង្ស័យឈ្មោះ អុំ សម្រស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លន)។

មុនកេីតហតុ ជនសង្ស័យមានគំនុំជាមួយជនរងគ្រោះ (ជនរងគ្រោះធ្លាប់ស្ដីបន្ទោសឲ្យជនសង្ស័យពីរឿងសុីផឹក) ទើបធ្វើឲ្យជនសង្ស័យមានគំនុំកើតឡើង។ លុះមកដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧វេលាម៉ោង១១ ជនរងគ្រោះបានដេីរទៅរេីសខ្វិតនៅចម្ងាយពីផ្ទះ១៥០ម៉ែត្រ តែរើសខ្វិតមិនបានជនរងគ្រោះក៏ដេីរត្រឡប់មកផ្ទះវិញ ពេលដេីរមកដល់ចំណុចកេីតហេតុបាន ជួបនឹងជនសង្ស័យរួចជនរងគ្រោះដេីរហួសជនសង្ស័យបានចម្ងាយ២ម៉ែត្រ ស្រាប់តែជនសង្ស័យយកកាំបិតបុង័តោកាប់មកលើជនរងគ្រោះ១កាំបិតចំក្បាលពីក្រោយចំហៀងខាងឆ្វេងបណ្តាលឲ្យរងរបួស ភ្លាមនោះជនសង្ស័យបានគេចខ្លួនបាត់តែម្ដង។ ក្រោយពេលកើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រកាកោងទី១បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានស្វែងរកចាប់ខ្លួនជនសង្ស័យតែរកមិនឃើញ លុះដល់ថៃ្ងទី២៣ ខែធ្នូ ឆ្នាំ២០១៧វេលាម៉ោង១០និង២៥នាទី ទើបសមត្ថកិច្ចយើងបានធ្វើឃាត់ខ្លួនជនសង្ស័យបាននៅចំណុចដីចម្ការស្វាយឈ្មោះ ជ័យ នី ក្រោយភូមិព្រែកផ្ដៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីធ្វើការសាកសួរតែជនសង្ស័យមិនឆ្លើយសារភាពទេ។

ករណីខាងលើនេះផ្នែកជំនាញកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់