ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះខ្ទេចគ្មានសល់!

កំពង់ចាមៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ផ្ទះនេះមានម្ចាស់ឈ្មោះ ថាន អ៉ី​ម ភេទប្រុស អាយុ៥៨ឆ្នាំ បណ្ដាលឲ្យខូចខាតរួមមាន៖ ឆេះផ្ទះមួយខ្នងសង់អំពីឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ , ជ្រូក១ក្បាល និងកូន១០ក្បាល ,ប្រាក់ដុល្លារ ចំនួន១,០០០ដុល្លារ និងផ្លាកទីនចំនួន១តម្លឹង។

ចំណែកមូលហេតុ គឺបណ្តាលមកការពីទុស្សខ្សែភ្លើង៕

មតិយោបល់