ព័ត៌មានជាតិ

Updateៈ មន្ត្រី នគរបាល បាញ់ មនុស្ស រឿង លួច ឡាន នៅ ខេត្តព្រៃវែង រង ការ ឃាត់ខ្លួន

ព្រៃវែងៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា មន្ត្រី នគរបាល ប៉ុស្តិ៍ កំពង់ សឹង ដែល បាញ់ សម្លាប់ បុរស ម្នាក់ ជាមួយ ការ ចោទ ថា បាន លួច ឡាន ក្នុង ហេតុការណ៍ បង្ហូរឈាម មួយ នៅ ចំណុច ភូមិ គោក សណ្តែក ឃុំរ ក្សជ័យ ស្រុក បាភ្នំ ខេត្តព្រៃវែង ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ហើយ ក្រោយ ការ ចូល សារភាព នៅ ថ្ងៃ ទី ២៦ ខែមីនា ឆ្នាំ២០១៩នេះ ។ អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹ ម ខឿន បាន ប្រាប់ អ្នកកាសែត ក្នុងស្រុក ថា លោក ជឹ ម រតនៈ បាន ចេញ មក ទទួលទោស នៅ ស្នងការដ្ឋាន នគរបាល ខេត្តព្រៃវែង វេលា រសៀល ថ្ងៃ អង្គា រ៍ នេះ ។

រឿង បាញ់ សម្លាប់ បុរស ឈ្មោះ យ៉ ន រ៉ា វុ ធ កាលពី យប់ ថ្ងៃ ទី ២៣ មីនា នៅ ភូមិ គោក សណ្តែក ឃុំរ ក្សជ័យ ស្រុក បាភ្នំ ខេត្តព្រៃវែង ពាក់ព័ន្ធ នឹង អំពើ ចោទប្រកាន់ លួច រថយន្ត ដោយ មន្ត្រី នគរបាល ប៉ុស្តិ៍ កំពង់ សឹង បាន ក្លាយជា រឿង កំពុង ចាប់អារម្មណ៍ តាម បណ្តាញ សង្គម ដែល ចង់ ដឹង ថា តើ គេ អាច រក យុត្តិធម៌ ដោយ របៀប ណា ចំពោះ ហេតុការណ៍ បាញ់ សម្លាប់ ឈ្មោះ យ៉ ន រ៉ា វុ ធ ដែល គេ រក ឃើញ ថា គាត់ មិនមែន ជា អ្នក លួច ឡាន ដូច ជា ការ ចោទ នោះ ទេ ប៉ុន្តែ គាត់ គឺជា ម្ចាស់ ឡាន ពាក់កណ្តាល ដែល មិន ទាន់ បាន បង់លុយ ទិញ គ្រប់ ចំនួន ។ រហូត មក ទល់ ពេល នេះ មនុស្ស ៦ នាក់ ដទៃ ទៀត បាន រង ការ ឃាត់ខ្លួន ក្នុង ករណី ជាប់ ពាក់ព័ន្ធ ក្នុង នោះ រួម មាន មេ ប៉ុស្តិ៍ នគរបាល កំពង់ សឹង លោក ជា ឡា ឌី ន , អនុសេនីយ៍ទោ ជឹ ម វិ ន មន្ត្រី នគរបាល ប៉ុស្តិ៍ និង ជន ស៊ី វិល ៤ រូប ដទៃ ទៀត ដែល ជាប់ ពាក់ព័ន្ធ ។ ជនជាប់សង្ស័យ ទាំង ៦ នាក់ នេះ ត្រូវ បាន បញ្ជូន ទៅ តុលាការ ដើម្បី ចាត់វិធានការ ណ៍ តាម ផ្លូវច្បាប់ ៕

 

មតិយោបល់