កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយម៉ូតូពីរគ្រឿង បុកគ្នាបណ្តាលឲ្យស្លាប់ និងរបួសរបួសធ្ងន់ ០៥ នាក់នៅនិងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតនៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព-ស២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧និង១៥នាទីយប់ ត្រង់ចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលចរាចរណ៍ស្រុកស្អាង បានឲ្យដឹងថា មានម៉ូតូម៉ាកស្កុបពី ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ១FT-៣៥៥៤ អ្នកបើកបរដោយឈ្មោះទៀង សៀវតាំង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ (មិនពាក់មួក) មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យបង្អែកស្អាង) និងរួមដំណើរជាមួយឈ្មោះផុស ភារិទ្ធិ ភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មករ (មិនពាក់មួក) របួសធ្ងន់ មានទីលំនៅភូមិឃុំជាមួយគ្នា បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើ បានវ៉ារថយន្តដែលបើកស្របទិសគ្នា បណ្ដាលឲ្យជ្រុលទៅបុកម៉ូតូ ម៉ាកអាយខុន សេ១២៥ ពណ៌ស ពាក់ផ្លាកលេខ កំពត១C-៥៩៧២ អ្នកបើកបរឈ្មោះសំអាត សុខណាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរជាមួយឈ្មោះរុន ឡាលីន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មករ (មិនពាក់មួក) របួសធ្ងន់ និងឈ្មោះធី សៀកមួយ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ (មិនពាក់មួក) របួសធ្ងន់ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ជាមួយគ្នា ដែលកំពុងបើកបញ្ច្រាសទិសគ្នាពីជើងមកត្បូង ចំពីមុខមួយទំហឹង បណ្ដាលឲ្យដួលបោកក្បាល ស្លាប់០២នាក់ និងរងរបួសធ្ងន់០៣នាក់ ក្នុងនោះមាន ស្រី០២នាក់ ។
ក្រោយទទួលបានព័ត៍មានភ្លាម សមត្ថកិច្ចបានចុះពិនិត្យ និងវាស់វែង ដោយបានយកម៉ូតូមករក្សាទុក នៅអធិការដ្ឋាននគនរបាលស្រុកស្អាង ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលមន្ទីពេទ្យភ្នំពេញ រៀងៗខ្លួន ចំណែកសាកសពទាំងពីរ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះ សមត្ថកិច្ច បានបញ្ជាក់ថា គឺបង្កឡើងដោយអ្នកបើកបរម៉ូតូស្កុបពី បើកលឿនវ៉ារថយន្ត ក្នុងស្ថានភាពគ្រោះថ្នាក់ ហើយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង៕
មតិយោបល់